ដំណឹងជ្រើសរើសបុគ្គលិក
ក្រុមហ៊ុន Grandis Timber Ltd ជាក្រុមហ៊ុនដាំដុះព្រៃឈើពាណិជ្ជកម្ម ដែលទទួលបានមូលនិធិពី ប្រទេសដាណឺម៉ាកដោយផ្តោតលើការបង្កើតចម្ការឈើ ដែលរិចរិលនៅលើដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន Grandis Timber Ltd បានទទួល សញ្ញាប័ត្រ FSCTM ដំបូងគេ នៅកម្ពុជា តាំងពីឆ្នាំ ២០១៣ ដោយសារតែយើងមានការទទួលខុសត្រូវខ្ពស់ចំពោះការការពារសង្គម និងបរិស្ថាន ក៏ដូចជាការ រក្សាទំនាក់ទំនងសហគមន៍។ យើងបានធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩ សម្រាប់ការបង្កើតចម្ការឈើ ។
បច្ចុប្បន្នយើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាពដើម្បីបំពេញតួនាទីដូចខាងក្រោម
អ្នកបើក អាប៉ូល ឌូស័រចំនួន ១នាក់ (ប្រចាំការនៅការដ្ឋានខេត្តកំពង់ស្ពឺ)
ភារកិច្ច
- ប្រតិបត្តិការគ្រឿងចក្រ ដើម្បីបំពេញតាមតម្រូវការក្រុមហ៊ុន
- បំពេញភារកិច្ចប្រតិបត្តិការទៅនឹងស្តង់ដារហ្គ្រែនឌីស ធីមប៊ើរ
- រាយការណ៍ទៅអ្នកសម្របសម្រួលគ្រឿងចក្រ
-ធានាថាគ្រឿងចក្រ ត្រូវបានថែទាំតាមការវិភាគ ឱ្យបានទៀងទាត់និងថែរក្សាអោយបានល្អ
-រាយការណ៍ពីបញ្ហាបរិស្ថាន ឬសុវត្ថិភាពណាមួយជាបន្ទាន់ទៅអ្នកសម្រប់សម្រួល
-ត្រួតពិនិត្យការប្រើប្រាស់ប្រេងឥន្ធនៈនិងរាយការណ៍ពីភាពមិនប្រក្រតីណាមួយដល់អ្នកសម្របសម្រួល
- អាចបើកគ្រឿងចក្រផ្សេងទៀតបាន (កាន់តែប្រសើ)
-បំពេញភារកិច្ចផ្សេងៗទៀតតាមតំរូវការរបស់អ្នកគ្រប់គ្រង
-បំពេញភារកិច្ចប្រកបដោយសុវត្ថិភាព
តម្រូវការការងារ
- បទពិសោធន៏យ៉ាងហោចណាស់២ឆ្នាំក្នុងការបើកអាប៉ូល ឌូស័រ
- ចេះអាន និង សរសេរ អក្សរខ្មែរបាន
- មានឆន្ទៈខិតខំធ្វើការងារ និង មានភាពស្មោះត្រង់
- អាចបត់បែនពេលវេលាធ្វើការបាន
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើរ CV&Cover Letter និង បញ្ជាក់ពីប្រាក់ខែរំពឹងទុក តាមរយៈ
អ៊ី ម៉ែល hr@grandistimber.com ឬទៅកាន់ការិយាល័យក្រុមហ៊ុន ដែលមានអាសយដ្ឋានដូចខាងក្រោម ត្រឹមថ្ងៃទី ៣០ មីនា ឆ្នាំ ២០២០ ។
អាសយដ្ឋាន៖ ផ្ទះ៣៨ ដេ, ផ្លូវលេខ ៤៩៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានី ភ្នំពេញ ទូរស័ព្ទការិយាល័យ: +៨៥៥ (0) ២៣ ២២២ ១៧៣/ ១៧ ៦៦៦ ៤៣៤
ឬ អាស័យដ្ឋានកំពង់ស្ពឺ ភូមិដូង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ទូរស័ព្ទ: ០១៧ ៦៦៦ ៣៧៥
បញ្ជាក់ ៖ បេក្ខជនដែលបានជាប់ short-listed នឹងត្រូវបានទាក់ទងដើម្បីធ្វើការសំភាសន៍។