ដំណឹងជ្រើសរើសបុគ្គលិក

      ក្រុមហ៊ុន ហ្គេនឌីស ធីមប៊ែរ អិលធីឌី ជាក្រុមហ៊ុនដាំដុះព្រៃឈើពាណិជ្ជកម្ម ដែលទទួលបានមូលនីធិពី ប្រទេសដាណឺម៉ាក ដោយផ្តោតលើការបង្កើតចម្ការឈើលើដីព្រៃរិចរិលនៅលើដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនហ្គេនឌីស ធីមប៊ឺរ អិលធីឌី បានទទួលសញ្ញាប័ត្រ FSCTM ដំបូងគេនៅកម្ពុជា តាំងពីឆ្នាំ ២០១៣ ដោយសារតែយើងមានការទទួលខុសត្រូវខ្ពស់ចំពោះការការពារសង្គម និងបរិស្ថាន ក៏ដូចជាការរក្សា ទំនាក់ទំនងសហគមន៍។ យើងបានធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩សម្រាប់ការបង្កើតចម្ភារឈើដាំ។

     បច្ចុប្បន្នយើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាពដើម្បីបំពេញតួនាទីចុងភៅ និង អ្នកមើលគោ (ទីតាំងបំពេញការងារ នៅការដ្ឋាន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ)។

១. ចុងភៅ

   ទំនួលខុសត្រូវនិងភារកិច្ច

- ទៅផ្សារទិញម្ហូប គ្រឿងផ្សំ និងសម្ភារៈផ្ទះបាយដែលចាំបាច់ ចម្អិនម្ហូប និង រៀបចំអាហារបីពេល ដោយគោរពតាមពេលវេលាដែលកំណត់ ព្រឹកម៉ោង ៦:៣០នាទី , ថ្ងៃត្រង់ម៉ោង ១១:៣០នាទី, ល្ងាចម៉ោង ១៨:០០នាទី សម្រាប់បុគ្គលិកក្នុងមួយថ្ងៃ

- បោសជូត លាងសម្អាតផ្ទះបាយ ចានឆ្នាំង ចង្ក្រាន កន្លែងលាងចាន ទូរទឹកកក - ម្ហូប បន្លែ ត្រី សាច់ ត្រូវលាងសម្អាតមុនដាក់ចូលក្នុងទូរទឹកកក - អាហារដែលចម្អិនរួច និងគ្រឿងផ្សំផ្សេងៗត្រូវបានរក្សាទុកឱ្យបានត្រឹមត្រូវ

- ម្ហូប បន្លែ ត្រី សាច់ និង គ្រឿងទេសប្រើប្រាស់ដោយសន្សំសំចៃ

- រាយការណ៏អំពី ម្ហូប បន្លែ ត្រី សាច់ គ្រឿងទេស សម្ភារៈផ្ទះបាយ (អស់ ឬ ខូចខាតបាក់បែក) .ទុកដាក់ នឹង បែងចែកសម្រាមផ្ទះបាយឲ្យបានត្រឹមត្រូវ

- អាចធ្វើការងារផ្សេងទៀតបាន

តម្រូវការការងារ

មានបទពិសោធន៍ផ្នែកចុងភៅ 

- ចេះអាន និងសរសេរភាសាខ្មែរ

- ខិតខំធ្វើការ ត្រូវមានភាពស្មោះត្រង់

- ត្រូវតែមានភាពបត់បែនក្នុងម៉ោងធ្វើការ

២. អ្នកមើលថែទាំចិញ្ចឹមគោ 

    ទំនួលខុសត្រូវ និងភារកិច្ច

-មើលថែទាំគោដោយយកចិត្តទុកដាក់ ដែលក្រុមហ៊ុនចិញ្ចឹមនៅក្នុងតំបន់ដែលព័ទ្ធរបងលួសបិទជិត 

- តាមដានចំនួនគោ សំគាល់ភិនភាគ និងលេខកូដគោ (រាប់ចំនួនញី ឈ្មោល តូច ធំ) 

- តាមដានសុខភាពគោ និងរាយការណ៍អំពីស្ថានភាពសុខភាពគោនៅពេលមិនប្រក្រតី ជើម កើតកូន ឈឺ ឬរងរបួស ដោយកត្តាផ្សេងៗ 

- ធ្វើការថែទាំ ដាក់ចំព៌ា ដាក់ទឹក លាង/ជូតសម្អាត មុខរបួស ករណីគោមានរបួស ឬឈឺ 

- តាមដាន និងបូមទឹកបំពេញស៊ីទែនទឹកជាប្រចាំ និងដាក់ទឹកក្នុងអាងតូចៗសម្រាប់គោផឹករាល់ថ្ងៃ 

- ត្រតពិនិត្យថែទាំម៉ាស៊ីនបូមទឹក និងប្រព័ន្ធទុយោបូមទឹកចូលក្រោលគោ 

- ការធ្វើអនាម័យក្រោលគោ លាងសម្អាតអាងទឹកគោ (ប្រមូលលាមកគោ សំរាម មែកឈើ...) 

- ថែទាំ ជួសជុលរបងលួស និងក្រោលគោ ប្រសិនជាមានដាច់ ឬបាក់ 

- កាប់ឆ្ការព្រៃដែលដុះតាមព្រំរបងលួស តាមផែនការដែលអ្នកគ្រប់គ្រងចាត់ចែងឱ្យ 

- កាប់ឆ្ការព្រៃ ឬដើមឈើដែលដុះក្នុងក្រោលគោ (ឥតប្រយោជន៍) ដែលអ្នកគ្រប់គ្រងចាត់ចែង

- ថែទាំសម្ភារៈ និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដូចជា ម៉ូតូ ម៉ាស៊ីនបូមទឹក ចប ផ្គាក់ វិទ្យុទាក់ទង ពិល ។ល។ 

- របាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ 

- ហាមឃាត់រាល់ការចេញចូលក្នុងក្រោលគោដោយគ្មានការអនុញ្ញាតិ 

- អាចធ្វើការងារផ្សេងៗទៀតបាន 

តម្រូវការការងារ 

- មានបទពិសោធន៍ផ្នែកមើលគោ

- ចេះអាន និងសរសេរភាសាខ្មែរ

-ព្យាយាម តស៊ូ អត់ធ្មត់ ខិតខំធ្វើការ ដោយមិនខ្លាចនឿយហត់ 

- ត្រូវមានភាពស្មោះត្រង់ និងសុទិដ្ឋិនិយម 

- ត្រូវតែមានភាពបត់បែនក្នុងម៉ោងធ្វើការ (ករជីគោកើតកូន ឬឈឺ ត្រូវប្រចាំការពេលយប់ ។ល។)

- មានក្រមសីលធម៌ក្នុងការងារ គោរពតួនាទីភារកិច្ចរបស់ខ្លួន

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើរ CV & Cover Letter និង បញ្ជាក់ពីប្រាក់ខែរំពឹងទុកតាមរយៈអ៊ីម៉ែល hr@grandistimber.com ឬ ទៅកាន់ការិយាល័យក្រុមហ៊ុនត្រឹមថ្ងៃទី ០២ មេសា ឆ្នាំ ២០២១។ អាសយដ្ឋាន៖ ផ្ទះ៣៨ ដេ, ផ្លូវលេខ ៤៩៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ទូរស័ព្ទការិយាល័យ: +855 (0) 23 222 173 ឬ អាស័យដ្ឋានកំពង់ស្ពឺ ភូមិដូង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ទូរស័ព្ទ: ០១៧ ៦៦៦ ៣៧៥បញ្ជាក់ ៖ បេក្ខជនបេក្ខនារីដែលបានជាប់ short-listed នឹងត្រូវបានទាក់ទងដើម្បីធ្វើការសម្ភាសន៍។

Job Information

Status: Expired Job type: Full Time Salary: Negotiable Publish date: 26 May 2021

Apply for job

Sorry! application is not available.